www.k-msm-news.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ការផ្សាយ ៖ លោក អេង ណារ៉ុង / អាសយដ្ឋានទីស្នាក់ការភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង លេខទូរស័ព្ទ: 090766870 / 017228270

Breaking

Sunday, March 2, 2025

ទីលានចាក់សំរាមនៅ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល កំពុងបង្ករប៉ះពាល់ ដល់បរិស្ថាន


កណ្តាល÷ទីលានចាក់សំរាម១កន្លែង នៅចំណុចភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុង រងផលប៉ះ ពាល់បរិស្ថាន។ ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះក៏ដូចជាអ្នកធ្វើដំណើរសំណូមពរឲ្យរដ្ឋបាលខេត្តកណ្ដាល រៀបចំទីលានចាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបញ្ហាប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរជាទូទៅ។


ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះបានឲ្យដឹងថា ក្រុមហ៊ុនប្រមូលសំរាម បានដឹកសំរាមយកមកចាក់ចោល នៅលើទីលានខាងលើស្ថិតនៅភូមិអញ្ជើងលើ ឃុំពុកឫស្សី ដែលអ្នក ធ្វើដំណើរអាចមើលឃើញគំនរសំរាមនោះយ៉ាងច្បាស់។ អ្នកភូមិមិនដឹងថា តើអាជ្ញាធរបានកំណត់ទីតាំងសម្រាប់ ឲ្យក្រុមហ៊ុន យកសំរាមមកចាក់ចោលនៅទីនោះឬយ៉ាង ណានោះទេ គឺគេចាក់ចោលនៅទីវាលមួយដែលជាប់នឹងវាលស្រែចម្ការរបស់ប្រជាពលរដ្ឋ។គំនរសំរាមស្អុយ ហើយត្រូវគេដុតឲ្យឆេះបង្កជាផ្សែងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញនោះ។ មិនតែប៉ុណ្ណោះវាបានប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវជាតិផងដែរ នៅពេលដែលផ្សែងហុយខ្លាំង។ អ្នកភូមិនិយាយថា ក្រុមហ៊ុនតែងតែដុតសំរាមនោះបង្កឲ្យហុយទ្រលោម។ អ្នកភូមិមិនដឹងថា តើត្រូវ ប្តឹងផ្ដល់ឬដោះស្រាយយ៉ាងណានោះទេ។ ប្រជាពលរដ្ឋបានសំណូមពរទៅរដ្ឋបាលខេត្តកណ្ដាល ឱ្យចុះពិនិត្យ មើលទីតាំងចាក់សំរាមនេះផង។


លោកគួច ចំរើន អភិបាលខេត្តកណ្ដាល កាលពេលថ្មីៗនេះបានអំពាវនាវយ៉ាងទទូច មិនឲ្យមានការចាក់សំរាម ឬដុតសំរាមដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាននិងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ។ លោកអភិបាល ខេត្តអំពាវនាវស្រុក-ក្រុងគ្រប់ទិសទី ក្នុងខេត្តកណ្ដាល ត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធភាព មិនអនុញ្ញាតឲ្យមានការដុតសំរាមជាដាច់ខាត។ ការដុតសំរាមបែប នេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន។សម្រាប់ប្រជាពលរដ្ឋនៅភូមិអញ្ជើងលើ ក៏ដូចជានៅឃុំពុកឫស្សីទាំងមូល ទទូចស្នើសុំឲ្យអាជ្ញាធរខេត្តកណ្ដាលជួយសម្របសម្រួលឬចាត់វិធានការយ៉ាងណា ដើម្បីឲ្យមានទីតាំងចាក់សំរាមមួយ ដែលមិនមានទិដ្ឋភាពដូច សព្វថ្ងៃនេះ។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរស្រុកខ្សាច់កណ្ដាលក៏ដូចជាថ្នាក់ដឹកនាំខេត្តកណ្ដាល នឹងមិនបណ្ដោយឲ្យមានបញ្ហាដែលកំពុងកើតឡើងនៅលើគំនរ សំរាមដូចសព្វថ្ងៃនេះទៀតទេ













No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages