www.k-msm-news.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ការផ្សាយ ៖ លោក អេង ណារ៉ុង / អាសយដ្ឋានទីស្នាក់ការភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង លេខទូរស័ព្ទ: 090766870 / 017228270

Breaking

Monday, February 3, 2025

លោក ប៉ែន បូណា ៖ កម្ពុជាត្រៀមខ្លួនជានិច្ចទទួលយកពលរដ្ឋខ្មែរដែលអាម៉េរិកមានគម្រោងបញ្ជូនមកវិញ


(ភ្នំពេញ)÷ក្នុងនាមជាប្រធានអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានគូស បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រា ប់ទទួលយកប្រជាពលរដ្ឋខ្មែរដែលភាគីអាម៉េរិកក្រោមការដឹកនាំរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ មានគម្រោងបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់មកប្រទេសកំណើតវិញ ។

លោក ប៉ែន បូណាប្រធានអង្គ ភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ ដឹកនាំកម្ពុជាអត់ដែលបោះបង់ ចោលប្រជាពលរដ្ឋខ្លួនណាម្នាក់នោះទេ គឺតែងតែយកចិត្តទុកដាក់ ជាក់ស្តែងគឺបានត្រៀមស្វាគមន៍ពួកគេជានិច្ច ប្រសិនបើអាម៉េរិកគ្រោងបញ្ជូនពួកគេមកវិញនាពេលខាងមុខនេះ ។

លោក ប៉ែន បូណា ក៏បានគូសរំលេចផងដែរថា ដូចករណីនាពេលកន្លងមក រាល់ពេលភាគីអាម៉េរិកចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មក វិញ គឺភាគីខ្មែរតែងតែសហការជាមួយអាម៉េរិកក្នុងការបំពេញបែប បទនានាដើម្បីទទួលពួកគេមកប្រទេសកំណើតវិញ ដោយមិន ដែលបដិសេធចោលម្តងណាឡើយ។ សូមបញ្ជាក់ថា ក្រោយពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់អាម៉េរិកជាលើកទី២ កាលពីពេលថ្មីនេះ បានប្រកាសពីការបញ្ជូនជនអន្តោ ប្រវេសន៍ខុសច្បាប់ដែលរស់នៅអាម៉េរិកឱ្យមកប្រទេសកំណើតវិញ ។

បើតាមក្រសួងអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាម៉េរិកបង្ហាញ ថា ប្រទេសជាសមាជិកអាស៊ានទាំង១០មានជាង២ម៉ឺននាក់នឹងបញ្ជូនចេញមកវិញដែលកម្ពុជា មានជិត២០០០នាក់ ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages