www.k-msm-news.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ការផ្សាយ ៖ លោក អេង ណារ៉ុង / អាសយដ្ឋានទីស្នាក់ការភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង លេខទូរស័ព្ទ: 090766870 / 017228270

Breaking

Sunday, February 2, 2025

អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ៧ទីតាំង នៅស្រុកគីរីវង់


តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងចម្រុះ រួមមាន កម្លាំងនគបាល ទាហ៊ាន និងកងរាជអាវុធហត្ថ ចុះធ្វើការបង្រ្កាបនិងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ដែលក្រុមជនខិលខូចបានធ្វើការលួចដាំខុសច្បាប់នៅតាមជំរាលភ្នំបាយ៉ងកោរ ដែលស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

នៅក្នុងការដឹកនាំកម្លាំងចុះបង្រ្កាប និងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កម្លាំងចម្រុះបានធ្វើការកាប់ និងដុតបំផ្លាញទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន ៧ទីតាំង ដែលមានដើមកញ្ឆាជាង ៣ពាន់ដើម នៅលើផ្ទៃដីប្រមាណជាង ១ពាន់ម៉ែត្រការ៉េ ព្រមទាំងបានបំផ្លាញអាងទឹកសម្រាប់ស្រោចស្រពដំណាំកញ្ឆាចំនួន៦អាងទឹកថែមទៀតផង។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់សមត្ថកិច្ចជាពិសេសសមត្ថកិច្ចនៅមូលដ្ឋានធ្វើការតាមដានឃ្លាំមើលឱ្យបានញឹកញាប់ និងបន្តចុះពិនិត្យមើលដល់ទីតាំង ដើម្បីធ្វើយ៉ាងណាបង្រ្កាបឱ្យអស់នៅការលួចដាំដំណាំកញ្ឆាខុសច្បាប់នេះ នៅតាមជំរាលភ្នំបាយ៉ង់កោ ក្នុងស្រុកគីរីវង់។

ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានណែនាំដល់កម្លាំងចម្រុះទាំងអស់ត្រូវចុះបង្រ្កាបការលួចដាំដំណាំកញ្ឆាខុសច្បាប់នៅតាមជួភ្នំបាយ៉ងកោ ក្នុងស្រុកគីរីវង់ រៀងរាល់ ៣ខែម្ដង និងត្រូវធ្វើដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាទប់ស្កាត់អោយបាននៅការលួចដាំដំណាំកញ្ឆាខុសច្បាប់នេះអោយអស់៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages