www.k-msm-news.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ការផ្សាយ ៖ លោក អេង ណារ៉ុង / អាសយដ្ឋានទីស្នាក់ការភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង លេខទូរស័ព្ទ: 090766870 / 017228270

Breaking

Friday, January 31, 2025

ឈប់ផ្អើលទៅ÷ដែកធ្លាក់ពីលើមេឃនៅខណ្ឌពោធិ៍សែនជ័យ ជាករណីផ្ទុះម៉ូទ័រចេញពីទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ




(ភ្នំពេញ)៖មានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣១ ខែ មករាឆ្នាំ២០២៥ដែលខ្លះថាជាដែកធ្លាក់ពីយន្តហោះនិងខ្លះថាពីលើមេឃនោះ ពេលនេះត្រូវបានបញ្ជាក់ច្បាស់ថា គឺចេញពីម៉ូទ័រទីតាំងឧកញ៉ាមួយកន្លែង។


ករណីដែកធ្លាក់ត្រូវផ្ទះប្រជាពលរដ្ឋ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គឺជាករណីផ្ទុះម៉ូទ័រចេញពីទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការនគរបាលរាជធានីភ្នំពេញ។


លឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឲ្យដឹងថា ហេតុការណ៍ធ្លាក់ដែកពីលើមេឃនោះ គឺជាករណីផ្ទុះស្ថានីយ៍ស្ដុកប្រេង របស់ឧកញ៉ា ឡុង ហួ។ ក្នុងនោះ បានបណ្ដាលឲ្យត្រូវចំផ្ទុះប្រជាពលរដ្ឋចំនួន២ទីតាំង ដែលមានម្ចាស់ឈ្មោះ មាស ស្រីណាត អាយុ៤៥ឆ្នាំ និងឈ្មោះ ញ៉ែម ស្រីម៉ាច អាយុ៣៥ឆ្នាំ និងត្រូវចំផ្លូវបេតុងភូមិអង្គ។


លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឱ្យដឹងថា បន្ទាប់ពីហេតុការណ៍កើតឡើង ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងសមត្ថកិច្ច ម្ចាស់ទីតាំងស្ដុកប្រេងឧកញ៉ា ឡុង ហួ បានសងសំណងទៅឱ្យភាគីជនរងគ្រោះដើម្បីបញ្ចប់រឿង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages