www.k-msm-news.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ការផ្សាយ ៖ លោក អេង ណារ៉ុង / អាសយដ្ឋានទីស្នាក់ការភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង លេខទូរស័ព្ទ: 090766870 / 017228270

Breaking

Saturday, January 25, 2025

របងយក្សអត់ច្បាប់បានកំពុងផុសឡើងនៅកណ្ដាលភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈអាជ្ញាធរមូលដ្ឋានឃុំថា ម្ចាស់ដីពិបាកនិយាយគ្នាណាស់ ហើយអត់បានសុំច្បាប់ទេ!


(កណ្ដាល)៖ របងថ្មរឹងមាំកម្ពស់ជាង៥ម៉ែត្រអត់ច្បាប់បានកំពុងផុសឡើងយ៉ាងងងើលបង្អួតអ្នកភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលអង្គភាព Phally News ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ម្ចាស់ដីនិងរបងថ្មរឹងមាំខាងលើនេះ គឺជាមនុស្សពិបាកនិយាយគ្នាណាស់ ហើយការធ្វើរបងក្រាក់នេះក៏មិនបានសុំច្បាប់នៅឃុំដែរ។ 

មជ្ឍដ្ឋានបានលើកឡើងថា តើម្ចាស់ដីនិងរបងថ្មរឹងមាំខាងលើនេះ គាត់ជានរណា មកពីណា មានតួនាទីអ្វី ឬមួយទើបចេញពីព្រៃ បានជាមិនស្គាល់ច្បាប់ មិនគោរពច្បាប់ មិនឲ្យតម្លៃច្បាប់ ឬមួយគិតថា មានលុយអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយមិនចាំបាច់គោរពច្បាប់ មិនចាំបាច់ឲ្យតម្លៃដល់អាជ្ញាធរមូលដ្ឋានឃុំ ស្រុកឬយ៉ាងណា? 

ពាក់ព័ន្ធរបងអត់ច្បាប់ខាងលើនេះ មន្ត្រីមូលដ្ឋានមួយរួបបានឲ្យដឹងថា ម្ចាស់ដីនិងរបងនៅត្រពាំងកំភ្លាញនេះ គាត់មិនបានស្គាល់ម្ចាស់ទេ ហើយម្ចាស់ក៏អត់បានសុំច្បាប់ធ្វើរបងនឹងដែរ។

ជុំវិញបញ្ហានេះ មន្ត្រីជំនាញសាលាស្រុកអង្គស្នួលមួយរូបបានឲ្យដឹងដែរថា លោកមិនទទួលបានព័ត៌មាននោះទេ លោកសុំពេលស្រាវជ្រាវសួរនាំខាងឃុំសិន។

ទាក់ទិននឹងរបងខាងលើ អង្គភាព Phally News មិនអាចសុំការបំភ្លឺពីលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួលបាននោះទេ ព្រោះព័ត៌មានដាក់ទៅលោកតាមតេលេក្រាម ប៉ុន្តែលោកមិនចូលមើលនោះទេ៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages