www.k-msm-news.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ការផ្សាយ ៖ លោក អេង ណារ៉ុង / អាសយដ្ឋានទីស្នាក់ការភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង លេខទូរស័ព្ទ: 090766870 / 017228270

Breaking

Monday, January 13, 2025

ក្រុមចោរលួចកាប់ទន្ទ្រានដីព្រៃស្រោងទំហំជាង២០ហិកតា ក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី


(រតនគិរី)៖ ដីព្រៃស្រោងទំហំជាង២០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានក្រុមចោរលួចកាប់ទន្ទ្រាន។


តាមប្រភពបានឱ្យដឹងថា មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ កម្លាំងប្រតិបត្តិការសឹករងស្រុកកូនមុំ  នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចុះល្បាតត្រួតពិនិត្យ នៅចំណុចអូរតោន ស្ថិតក្នុងភូមិសាស្រ្តភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ការចុះល្បាតនេះ បានប្រទះឃើញការលួចកាប់រានដីព្រៃចំនួន ២ទីតាំង៖

*ទីតាំងទី១ ស្ថិតនៅចំណុចអូរតោល និយាមកា ៦៨៣៣៤៣-១៥២០០៧៦ ទំហំផ្ទៃដីប្រហែល៥ហិកតា។

*ទីតាំងទី២ ស្ថិតនៅចំណុចខាងជើងភ្នំគ្រែ និយាមកា ៦៨៣៩៩៤-១៥១៩៩៧៦ ទំហំផ្ទៃដីប្រហែល ១៧ហិកតា។ ដីព្រៃរងការកាប់ទន្ទ្រាននេះ ជាប្រភេទដីព្រៃស្រោង។

ប្រភពបានបញ្ជាក់ថា ក្រុមការងារនឹងបន្តតាមដាន ឃ្លាំមើល និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages