www.k-msm-news.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ការផ្សាយ ៖ លោក អេង ណារ៉ុង / អាសយដ្ឋានទីស្នាក់ការភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង លេខទូរស័ព្ទ: 090766870 / 017228270

Breaking

Thursday, December 5, 2024

មហាជនរង់ចាំមើល កណ្តាប់ដៃដែក របស់លោកចៅហ្វាយខេត្តកំពង់ស្ពឺ លោកជាម ច័ន្ទសោភ័ណ្ឌ និងមានវិធានការបែបណា ចំពោះករណីលុបប្រឡាយទឹករបស់រដ្ឋ នៅក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី


កំពង់ស្ពឺ៖ ករណីលុបប្រឡាយទឹករបស់រដ្ឋ ប្រមាណជាង១០០ម៉ែត្រ ដែលអ្នកលក់ដូរនៅលើទីតាំងនោះហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា នៅចំណុចផ្លូវជាតិលេខ៣ ជាប់របងរោងចក្របោកគក់ សុីង បាងផេរភីង អិនដាសស្រ្ទៀល (ខេមបូឌា) នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 


បើតាមយោងប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងដែរថា ប្រឡាយទឹកនេះ គេលុបយូរហើយ គេហៅថា ប្រឡាយចូលបុរី ឡេង ណាវ៉ាត្រា ហើយប្រឡាយទឹកនេះវែងណាស់តដល់ស្ទឹងព្រែកត្នោតនិងតភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។បើតាមលោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានឆ្លើយយ៉ាងខ្លីថា «ខ្ញុំអត់បានព័ត៌មាននឹងដែរ នឹងអោយក្រុមការងារជំនាញពិនិត្យ»។ពាក់ព័ន្ធករណីលួចលុបប្រឡាយរដ្ឋខាងលើនេះ បណ្ដាញសារព័ត៌មានយើងខ្ញុំ មិនអាចសុំការបកស្រាយបំភ្លឺបន្ថែមបានទេ ពីលោកចៅហ្វាយស្រុកគង ពិសី ហាន ពិសិដ្ឋ ពី ព្រោះទូរស័ព្ទរបស់លោកខលចូលតែគ្មានអ្នកលើក។


 ទាក់ទិនករណីខាងលើនេះ បើតាមប្រភពពីមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើនេះ គឺមានតែលោក គង់ ឈុនលី នាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺស្ដីទី ដែលអាចដឹងរឿងខាងលើនេះ។ទាក់ទិននិងករណីខាងលើនេះ មហាជនរង់ចាំមើល កណ្តាប់ដៃដែក របស់លោកចៅហ្វាយខេត្តកំពង់ស្ពឺ លោកជាម ច័ន្ទសោភ័ណ្ឌ និងមានវិធានការបែបណា ចំពោះករណីលុបប្រឡាយទឹករបស់រដ្ឋខាងលើនេះ។











No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages