www.k-msm-news.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ការផ្សាយ ៖ លោក អេង ណារ៉ុង / អាសយដ្ឋានទីស្នាក់ការភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង លេខទូរស័ព្ទ: 090766870 / 017228270

Breaking

Friday, December 27, 2024

សមត្ថកិច្ចនគរបាលស្រុកកងមាស ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទចោរកម្ម


(កំពង់ចាម) សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកងមាស នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៤ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចោរកម្ម ដែលបាន ធ្វើសកម្មភាព នៅចំណុចព្រែកអង្កត់ខ្មៅ ភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ។


បើតាមលោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឲ្យដឹងថា យោងពាក្យបណ្តឹង ចុះថ្ងៃទី២៧.១២.២០២៤ របស់ឈ្មោះ អ៊ុន ចាន់ទី ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ថាកាលពីថ្ងៃទី២៦.១២.២០២៤វេលាម៉ោង១០និង១៥នាទី ខ្លួនបានបាត់ម៉ាស៊ីនបូមទឹក ១គ្រឿង នៅចំណុចព្រែកអង្កត់ខ្មៅ ភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ។


លោកអភិបាលស្រុកបានបន្តថា ក្រោយពីទទួលពាក្យបណ្ដឹងរួចមក កម្លាំងសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវ ហើយសង្ស័យទៅលើឈ្មោះ វឿន ប៊ុនគីម ភេទប្រុសអាយុ ១៥ ឆ្នាំ នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ដើម្បីមកសាកសួរ ។ ក្រោយមកឈ្មោះ វឿន ប៊ុនគីម បានសារភាពថា ខ្លួនពិតជាបានលួចម៉ាស៊ីនចំនួន ០៣ គ្រឿង ហេីយដឹកយកទៅលក់នៅកន្លែងទិញអេតចាយ នៅភូមិស្វាយស្រណោះ១ ឃុំរការអា ស្រុកកងមាស បន្ទាប់មកកម្លាំងសមត្ថកិច្ចយេីង បាននាំជនសង្ស័យខាងលេីទៅចង្អុលបង្ហាញនិងដកយកម៉ាស៊ីនប៉ូមទឹកមកវិញ ។ 


លោកអភិបាលស្រុកបានបញ្ជាក់ថា ជនសង្ស័យ (តេស្តសារធាតុញៀន ៖អវិជ្ជមាន) បច្ចុប្បន្នសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages