www.k-msm-news.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ការផ្សាយ ៖ លោក អេង ណារ៉ុង / អាសយដ្ឋានទីស្នាក់ការភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង លេខទូរស័ព្ទ: 090766870 / 017228270

Breaking

Thursday, November 21, 2024

 

ពលរដ្ឋបានរិះគន់ ក្រុមហ៊ុន ហ៊ុត ស្រ៊ន កំពុងតែសាងសង់គម្រោងមូលនិធិឃុំត្រពាំងសាប ស្រុកបាទី ខុសបច្ចេកទេសអន់គុណភាព

ប្រភពជំនាញអ្នកម៉ៅដេញថ្លៃ  បានឲ្យដឹងនៅ ថ្ងៃទី20 ខែវិច្ឆិកាឆ្នាំ 2024  បើនិយាយអំពីបច្ចេកទេសការដាក់ដែកវិញ ដំណដែកគឺឃ្លាតគ្នាឆ្ងាយ ផ្ទុយពីរប្លង់បច្ចេកទេសដែលមន្ត្រីបច្ចេកទេសធ្លាប់បាននិយាយថាដំណដែកមិនឲ្យលើសពី១តិកទេ ។ ចំណែកឯបេតុង កណ្ដាលវិញកន្លែងខ្លះក៏គ្រប់1តឹកកន្លះ កន្លែងខ្លះមើលទៅដូចជាមិនបានទេ ចំណែកឯសាច់បេតុងវិញមើលទៅហាក់ដូចជាខ្ចី ពេលដែលចាក់បេតុងក្រុមហ៊ុន ហ៊ុត ស្រ៊ន នេះបើករថយន្តក្រឡុកជាន់ដែកពីលើរួចចូលទៅចាក់ កត្តានេះធ្វើឲ្យសរសៃដែកមានសភាពវៀចមិនត្រង់។

អ្នកកាសែតបានទាក់ទងសួរទៅមន្ត្រីបច្ចេកទេសនៅប្រចាំស្រុកបាទី តែទូរស័ព្ទលោកតេមិនចូលទេ។

ប្រជាពលរដ្ខបានស្នើលោកមេឃុំដែលជាប្រធានគណៈកម្មការលទ្ធកម្ម មន្ត្រីបច្ចេកទេសប្រចាំនៅស្រុកបាទី និងមន្ត្រីពាក់ព័ន្ធ សូមមេត្តាពិនិត្យមើលក្រុមហ៊ុន ហ៊ុត ស្រ៊ន នេះផង៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages